Home / ព័ត៌មានក្នុងស្រុក / ក្រសួងធនធានទឹក ស្នើឲ្យប្រជាពលរដ្ឋតាមដងទន្លេប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក ស្នើឲ្យប្រជាពលរដ្ឋតាមដងទន្លេប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានដឹងថា មានកូនព្យុះមួយឈ្មោះថា តាឡាស ជាព្យុះទី៤ប្រចាំឆ្នាំ២០១៧នេះ កំពុងស្ថិតក្នុងសមុទ្ទចិនខាងត្បូង។ កូនព្យុះនេះនឹងភ្ជាប់ខ្លួនទៅនឹងសម្ពាធទាប លាតសន្ធឹងលើអាងទន្លេមេគង្គក្នុុងប្រទេសថៃ និងឡាវ នៅថ្ងៃទី១៧ កក្កដា ២០១៧នេះ។ ដោយឡែកនៅកម្ពុជា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ រហូតដល់ថ្ងៃទី ២៥ កក្កដា ២០១៧។ 

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ បឹងទន្លេសាប និងទន្លេបាសាក់ បង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើកំពស់ទឹក ដែលបន្តហក់ឡើងនៅពេលនេះ និងធ្វើយ៉ាងណា រួសរាន់ក្នុងការប្រមូលផលកសិកម្មឲ្យបានទាន់ពេលវេលា។

ក្រុងក្រចេះ៖ ស្ថានភាពទឹកទន្លេមេគង្គ ក្រុងក្រចេះ នាវេលាម៉ោង ៣.៣០ នាទី រសៀលថ្ងៃទី ១៧ ខែកក្កដា នេះ គឺមានកម្ពស់ ១៦,​៩៥ ម៉ែត្រ ខ្ពស់ជាងព្រឹកមិញ ០,៣២ ម៉ែត្រ ។

ប៉ៃលិន ៖ ស្ថានភាពអាកាសធាតុនៅទូទាំងខេត្ត នាថ្ងៃទី ១៧ ខែកក្កដា នេះ ផ្ទៃមេឃមានសភាពអួអាប់ជាមួយនឹងភ្លៀងធ្លាក់ក្នុងកំរិតពីខ្សោយទៅមធ្យមចាប់តាំងពីម៉ោងប្រមាណ ៥ ទៀបភ្លឺ រហូតមកទល់វេលាថ្ងៃត្រង់នេះ មិនទាន់រាំងនៅឡើយ ។

កោះកុង៖ ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានវាយប្រហារមកលើក្រុងខេមរភូមិន្ទ នាព្រឹកថ្ងៃទី ១៧ កក្កដា នេះ បង្កឱ្យមានរលំដើមឈើសង្កត់លើរថយន្ត និងផ្ទះរបស់ប្រជាពលរដ្ឋ ហើយតំបន់មួយចំនួនកំពុងរងការលិចលង់ ។ សូមជម្រាបថា មកទល់នឹងវេលាម៉ោងប្រមាណ ១១.៣០ នាទី នេះ ភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ទូទាំងខេត្ត ។

ដូច្នេះ សូមបងប្អូូនមេត្តាជួយបន្តចែកចាយព័ត៌មាននេះ ដើម្បីជាការប្រុងប្រយ័ត្នទាំងអស់គ្នា៕

Loading...

Check Also

ជឿអត់ លោកតាម្នាក់សុខចិត្តចាប់ជាតិជាសត្វគោព្រោះតែចង់នៅជុំក្រុមគ្រួសារ?

ខេត្តក្រចេះ៖ មានគ្រួសារមួយរស់នៅភូមិប័ក្ខសម្ព័ន្ធ ឃុំកញ្ជារ ស្រុកឆ្លូង ខេត្តក្រចេះ បានរស់នៅជាមួយនិងមើលថែកូនគោមួយក្បាល ប្រៀបដូចជាឳពុកបង្កើតរបស់ខ្លួន។ ក្រុមគ្រួសារ និងអ្នកភូមិ មានជំនឿថា លោកតា តុល ឃុត ដែលបានធ្វើមរណកាលកាលពីឆ្នាំមុន បានមកចាប់់កំណើតជាសត្វគោ។ …