Home / ព័ត៌មានអន្តជាតិ / Trump សរសើរចិនក្នុងរឿងកូរ៉េខាងជើង

Trump សរសើរចិនក្នុងរឿងកូរ៉េខាងជើង

តាមរយៈសារព័ត៌មាន Reuters លោកប្រធានាធិបតី Trump បានសរសើរប្រមុខរដ្ឋចិនលោក ស៊ី ចីងពីង ដែលបានលូកដៃក្នុងរឿងកូរ៉េខាងជើង ថាជា “បុរសល្អម្នាក់” ដែលស្រឡាញ់ប្រទេសរបស់ខ្លួន។ លោកបញ្ជាក់ថា លោកចង់ដោះស្រាយវិបត្តិមួយនេះ តាមរយៈមធ្យោបាយការទូត។ វាអាចទៅរួច បើទោះជាវាពិបាកខ្លាំង និងជាមហាជម្លោះក៏ដោយ។

លោក Trump បាននិយាយថា “វាពិបាកណាស់ ដែលគីម ចុងអ៊ុន ត្រូវដឹកនាំកូរ៉េខាងជើង ក្នុងវ័យក្មេងខ្ចីបែបនេះ”។

ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នឹងជួបប្រជុំ នៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយបញ្ហានៅកូរ៉េខាងជើង។

អគ្គលេខាធិការអាមេរិកលោក Rex Tillerson បានឲ្យដឹងថា “ចិនបានប្រាប់អាមេរិកថា ខ្លួននឹងដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង ប្រសិនបើប្រទេសមួយនេះ នៅតែបន្តប្រតិបត្តិការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន”។

ភ្លាមៗបន្ទាប់ពីការជាប់ឆ្នោត លោក Trump បានស្តីបន្ទោសចិន ដែលមិនបានជួយជ្រោមជ្រែងក្នុងរឿងមួយនេះ និងបានស្នើឲ្យសហរដ្ឋអាមេរិកចាត់វិធានការនេះជាឯកតោភាគីទៅវិញ។ ប៉ុន្តែក្នុងជំនួបជាមួយចិននាពេលថ្មីៗនេះ លោកTrump មើលឃើញថា តាមពិតទៅ ដោយសារតែប្រមុខរដ្ឋចិនរូបនេះ មិនចង់ឃើញសោកនាថកម្ម និងការសម្លាប់រង្គាលទៅវិញទេ។ លោក Trump ថា “ខ្ញុំគួរតែយល់ដឹងពីគាត់ឲ្យច្បាស់ ការពិតគាត់ជាមនុស្សល្អណាស់។ គាត់ស្រឡាញ់ប្រទេសចិន និងប្រជាជនចិន។ ខ្ញុំថា គាត់គួរតែធ្វើរឿងខ្លះហើយ បើទោះជាវាប្រហែលជាមិនអាច ទៅរួចក្តី។”

ចំពោះលោកគីមវិញ លោកថា “គាត់មានវ័យទើបតែ២៧ឆ្នាំ ត្រូវឳពុកស្លាប់ចោល ហើយក៏ត្រូវដឹកនាំរបបមួយ។ ទោះជាចង់ក៏ដោយ តែវាមិនងាយនោះទេ ជាពិសេសស្ថិតក្នុងវ័យប៉ុណ្ណេះ”។ លោកសង្កត់ធ្ងន់ថា “គាត់មិនចំណេញមុខមាត់អ្វីនោះទេ នៅក្នុងរឿងនេះ។ ខ្ញុំសង្ឃឹមថា គាត់នៅមានវិចារណញ្ញាណ”។

លោក Trump ថ្លែងជាចុងក្រោយថា “វាពិតជានៅមានឪកាសនៅឡើយ សម្រាប់ការបញ្ចប់ទំនាស់ដ៏ស្រួចស្រាវនេះ”៕

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …