Home / ព័ត៌មានអន្តជាតិ / Trump ស្តាយក្រោយដែលកាន់តំណែងជាប្រធានាធិបតី

Trump ស្តាយក្រោយដែលកាន់តំណែងជាប្រធានាធិបតី

លោកប្រធានាធិបតីអាមេរិក Donald Trump ថ្មីៗនេះ សម្តែងការសោកស្តាយ នឹករឮកដល់ជីវភាពជាពាណិជ្ជករកាលគ្រាមុន នឹងខកចិត្តចំពោះតំណែងជាប្រធានាធិបតីបច្ចុប្បន្ន ។

លោកបានហៅការងារបច្ចុប្បន្ន ថាបានប៉ះពាល់ដល់ជីវភាពផ្ទាល់ខ្លួនជាខ្លាំង ដែលលោកមិនធ្លាប់ជួបពីមុនមក។ លោកថ្លែងថា “ខ្ញុំចូលចិត្តធ្វើការងារ តែមិននឹកស្មានថាវាស្មុកស្មាញដល់ម្លឹងសោះ”។ លោកបន្ថែមថា “លោកចូលចិត្តបើកឡានដោយខ្លួនឯង និងចូលញ៉ាំអាហារនៅហ៊ាងណាក៏បាន តែពេលនេះមិនអាចទេ!”

លោកធ្លាប់ហៅប្រមុខរដ្ឋកូរ៉េខាងជើងលោក គីម ចុងអ៊ុន ថាមានវ័យក្មេងខ្ចីពេកក្នុងការដឹកនាំប្រទេស តែមកដល់ពេលនេះ សូម្បីតែភាពជាប្រធានាធិបតី ត្រូវលះបង់ និងបាត់បង់នូវជីវភាពផ្ទាល់ខ្លួន ក៏លោកនឹកស្មានមិនដល់ដែរ។ តើវ័យចំណាស់របស់លោក ជាចាស់ដូង ឬចាស់ត្នោត???៕

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …